ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យជានរណា?

ទំព័រដើមពីរស្មីកម្ពុជា (ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យជានរណា?)

ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ជា​នរណា​?

11-PP-01

ភ្នំពេញ:  “​មាតុភូមិ​មួយ​ដែល ពួកយើង​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង នាម​ជា​ម្ចាស់​” នេះ​ជា​គោលដៅ​របស់ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​នឹងត្រូវ​សម្រេច​តាម រយៈ​ការផ្លាស់ប្ដូរ​គំនិត​របស់​ប្រជាពលរដ្ឋ ។​លោក ខឹម វាសនា ប្រធាន​គណ បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​បានផ្ដល់ បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា​ថា ក្នុង ការចូល​ប្រឡូក​ជា​អ្នកនយោបាយ ដំបូង ឡើយ​លោក​ចូល​ជា​សមាជិក​របស់​គណ បក្ស​សមរង្ស៊ី ឈរឈ្មោះ​ជា​តំណាង រាស្ដ្រ​តាំងពី​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​មិនជា​ប់ ឆ្នោត​ទេ ។ ក្រោយមក​បាន​ជាប់ឆ្នោត តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០០៣ កាលនោះ លោក​មាន​អាយុ​៣៨​ឆ្នាំ ។ បន្ទាប់មក ឆ្នាំ​២០០៦ ក៏​ចេញមក​បង្កើត​គណបក្ស ខ្លួនឯង ដែលមាន ឈ្មោះថា​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មកដល់ បច្ចុប្បន្ននេះ ។​

​    ​លោក​ប្រធាន​រូបនេះ​ជា​ក្មេង កំព្រា​ឪពុក​តាំងពី​អាយុ​៦​ឆ្នាំ​មកម្ល៉េះ ពោលគឺ​មុន​សម័យ​ប៉ុលពត ក្រោយមក ទៀត​ម្ដាយ​ក៏បាន​ស្លាប់​ប្រហែល​៧​ឆ្នាំ ។ បច្ចុប្បន្ននេះ​លោក ខឹម វាសនា មាន អាយុ​៤៨​ឆ្នាំ នៅ​លីវ មាន​ស្រុកកំណើត នៅ​ភូមិ​ពានា ឃុំ​ក្ដឿង​រាយ​ស្រុក​ព្រៃវែង ខេត្ដ​ព្រៃវែង ។ ប្រ​វ​ត្ដិ​ការសិក្សា​លោក​ក៏ ជា​អ្នករៀន​ពូកែ​មួយរូប​ដែរ ដំបូង​រៀន ផ្នែក​ថែរក្សា​ជួសជុល​កាមេរ៉ា​អស់​រយៈ ពេល​៤​ឆ្នាំ ហើយ​ចេញមក​ធ្វើការ​នៅ នាយកដ្ឋាន​ភាពយន្ដ​បាន​២​ឆ្នាំ ក៏​ឈប់ តែ​កាលណោះ​សាលា​អត់​បានចេញ សញ្ញាបត្រ​ឱ្យ​ទេ ។ ក្រោយមក​លោក​បាន ចូលរៀន​នៅ​សាលា​ច្បាប់​ចប់​នៅ​ឆ្នាំ ១៩៩៨ ហើយក៏​មក​បម្រើ​ការងារ​នៅ ក្រសួងមហាផ្ទៃ​រហូតដល់​ឆ្នាំ​២០០៤ បើ​គិត​ទៅ​អស់​រយៈពេល​៦​ឆ្នាំ​ដែល លោក​បាន​បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ ។​

​    ​មូលហេតុ​ដែល​ចង់​ក្លាយខ្លួនជា អ្នកនយោបាយ លោក​ប្រធាន​បានឱ្យដឹង ថា ដំបូង​ឡើយ​ដូចជា​មិនបាន​គិតថា ចូលប្រឡូក​នយោបាយ​ដើម្បី​អ្វី ហើយ​វា មិន​ច្បាស់លាស់​ក្នុង​ខ្លួន គ្រាន់តែ​ចង់​ធ្វើ​ធំ ព្រោះ​ឃើញ​គេ​កាន់​ការងារ ស្រុកទេស ក៏​ចង់បាន​ដូច​គេ ក៏​ចូល​នយោបាយ នឹង​គេ​ទៅ ។ ក្រោយមក ក៏​ចេះតែ បណ្ដើរៗ​ជាមួយ​រឿង​នយោបាយ បាន យូរ​ទៅ​ការងារ​លើ​ទីលាន​ក៏បាន​បង្រៀន យើង​ផ្ទាល់ ។ ដោយសារ​ជាតិ ចេះ​ឈឺ ឆ្អា​ល​រឿង​គេ និង​ស្រឡាញ់​យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេល​ចូល​ជាមួយ គណបក្ស​មួយ​នេះ​(​សមរង្ស៊ី​)​យូរ​ទៅ ឃើញ​លែងមាន​ភាពត្រឹមត្រូវ​ពុករលួយ និយម​បក្ខពួក ហើយ​ប្រជាពលរដ្ឋ​ខាង ក្រៅ​គាត់​អត់​បានដឹង​រឿង​ខាងក្នុង​របស់ បក្ស ដោយ​ខាងក្រៅ​បក្ស​គេ​និយាយ ផ្សេង ខាងក្នុង​បក្ស​គេ​និយាយ​ផ្សឹ​ង ដល់ អ៊‌ីចឹង​ក៏​ចេះតែ​កើតមាន​ទំនាស់​ជាច្រើន ដែល​ឮ​ដល់​ប្រធាន​បក្ស​រហូតដល់ លោក​ដកខ្លួន​ចេញ ។ ពីមួយ​ជំហាន ទៅមួយ​ជំហាន​ក៏​យល់​ពី​នយោបាយ​ថា នយោបាយ​គេ​ត្រូវធ្វើ​ម៉េច ហើយក៏ ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ នយោបាយ​ក្រៅ​ក្នុងប្រទេស ដោយ យោងតាម​ឯកសារ​ខ្លះទៅ​និង​មើល ព័ត៌មាន​អន្ដរជាតិ​ក៏​យល់​ខ្លះៗ​បន្ថែម ទៀត​ទៅ ។​

​ក្នុងនាម​ជា​ប្រធាន​គណបក្ស​អស់ រយៈពេល​៧​ឆ្នាំ​លោក ខឹម វាសនា សម្គាល់ថា អត្ដ​សញ្ញាណ​ដែល​ចាប់ផ្ដើម យល់​ពី​នយោបាយ គឺថា​លោក​ឃើញ គណបក្ស​សមរង្ស៊ី​គាត់​តែង​យក​បញ្ហា ធ្វើជា​ដំណោះស្រាយ​ពេលណា គាត់​ជួប ប្រជាពលរដ្ឋ​តែងតែ​និយាយ​ពី​បញ្ហា ។ លោក​មាន​អារម្មណ៍​ថា ហេតុអ្វី​បានជា អ្នកនយោបាយ​មិន​និយាយ​អំពី​របៀប នៃ​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដែលជា​ទស្សនៈ​របស់ខ្លួន​យល់ឃើញ ថា ត្រូវធ្វើ​ម៉េច ហើយ​វេទិកា មួយៗ និយាយប្រាប់​ប្រជាពលរដ្ឋ​នឹង​ទាមទារ ប្រជាពលរដ្ឋ​បោះឆ្នោតឱ្យ​ខ្លួន​ដោយ​មិន បាន​ប្រាប់​ពី​វិធានការ​ថា​ត្រូវ​ដោះ ស្រាយ​យ៉ាងម៉េច​នោះទេ ។ ដល់​អ៊‌ីចឹង លោក​ក៏បាន​កត់សម្គាល់​ទុក​ថា អ្នកនយោបាយ​ជាម​នុស្ស មាន​ទស្សនៈ​ទៅ មុខ ហើយ​ការដែល​និយាយ​ពី​បញ្ហា​វា មិន​គ្រប់គ្រាន់​ឱ្យ​យើង​ក្លាយខ្លួន​ទៅជា អ្នកនយោបាយ​ទេ ។ ដល់ពេល​ឃើញ គណបក្ស​នេះ​មិនកើត​នោះ​មិនកើត លោក​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួន ឯង​តាម​ការយល់ឃើញ ។​

​ការដែល​ចេញមក​បង្កើត​គណ បក្ស​ផ្ទាល់ខ្លួន គឺ​វា​លំបាក​កាយ​ជា​រឿង ធម្មតា​ទេ​តែ​ទោះយ៉ាងណា​ក៏​វា​មិន​ដូច លំបាក​ចិ​ត្ដ​ដែរ ព្រោះ​អ្វីដែល​យើង​ចង់ និង​ពេញចិត្ដ​ចំពោះ​ការងារ​ដែល​លំបាក ហ្នឹងហើយ​ឥឡូវ​យើង​មាន​ការទទួល ខុសត្រូវ​រួម​មិនមែន​ដូច​មុន​យើង​ទទួល ខុស​ត្រូវជា​ផ្នែក​នោះទេ ។ បើ​ពិតជា​អ្នក នយោបាយ​មែន​គេ​ត្រូវមាន​ទស្សនៈ វិស័យ​មួយ​ភ្ជាប់​នឹង​សកម្មភាព​ការងារ របស់គេ​ហើយ​បើ​ទស្សនៈវិស័យ​ខុសគ្នា​ហើយ គឺ​មិនអាច​នៅ​ជាមួយគ្នា​បានទេ​។​

​សព្វថ្ងៃនេះ​លោក​ឃើញ​អ្នក នយោបាយ​ក្នុង​គណបក្ស​មួយៗ​ជេរ គណបក្ស​មួយទៀត ដល់​ជេរ​ឆ្អែត​គាត់​ក៏ ចូល​ជាមួយនឹង​គណបក្ស​នោះ​ទៅ​មិន យូរ​ក៏​ចេញមក​វិញ ។ ដល់​អ៊‌ីចឹង​នៅ​ស្រុក​ខ្មែរ​រក​អ្នកនយោបាយ​ច្បាស់លាស់ មិន ឃើញ ព្រោះ​លោក​សម្គាល់​ខ្លួនឯងបាន ថា ស្រុក​ខ្មែរ​ត្រូវ​ដោះស្រាយ​តាមផ្លូវ នេះ ដល់ពេល​ដោះ​មិនបាន​តាមផ្លូវ​ហ្នឹង ក៏ត្រូវ​រក​ផ្លូវ​ផ្សេង​ធ្វើ​អ្វី​តាមតែ​ខ្លួន​យល់ ដដែល ។ ប៉ុន្ដែ​អ្នកនយោបាយ​អត់​ទេ ជេរៗ​គ្នា​ឱ្យតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ តាំង​ចូលគ្នា ព្រោះ​នយោបាយ​វា​ធ្វើ ដំណើរ​វែងឆ្ងាយ ។

​ចំពោះ​គណបក្ស​ផ្សេង​គេ​ផ្ដោត មើល​ទីផ្សារ​ថា ត្រូវធ្វើ​ម៉េច​ដើម្បី​អូស យក​សន្លឹកឆ្នោត​ឱ្យបាន តែ​គណបក្ស លោក​ផ្ដោតលើ​ភាពត្រឹមត្រូវ​រឿង​សន្លឹក ឆ្នោត​មិន​គិត​ទេ ។ លោក​គិតថា បើ​ភាពត្រឹមត្រូវ​មិនត្រូវ​បាន​ស្រូប​ទាញ ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ទេ​មិនដឹង​ជាមាន​ផ្លូវ ណា​អាច​ទាញ​យកបាន​មានតែ​ការបោកប្រាស់ ។ ប៉ុន្ដែ​វា​អត់​ចេះ​បោកប្រាស់ ព្រោះ​វា​មិន​ស្របតាម​សម្បជញ្ញៈ​របស់ខ្លួន​ឯង អ៊‌ីចឹង​ធ្វើទៅ​អត់​កើត​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួនឯង​តែម្ដងទៅ​។​

​    ​បើតាម​លទ្ធផល​ការបោះឆ្នោត កន្លងមក​ដូចជា​មិន​ទទួលបាន​អ្វី​នោះទេ លោក​នៅតែ​បន្ដទៀត​ដោយ​ពន្យល់ថា លោក​ដឹងថា វា​មិនមែនជា​ពេលវេលា ឆាប់រហ័ស​នោះទេ ។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ពេលវេលា​មួយ ហើយ​លោក ដឹងថា វា​ត្រូវតែ​អ៊‌ីចឹង​លោក​ក៏បាន​គិត ទុក​រួចជាស្រេច​ហើយ​ដែរ ។ ដល់​ឃើញ យឺតយូរ​លោក​គិតថា ដូចជា​មិនមាន​អ្វី ចម្លែក​នៅក្នុង​ចិ​ត្ដ​ផង ។ លោក​គិតថា នៅ​ទីបំផុត​នឹង​ទទួលបាន​ជោគជ័យ ប៉ុន្ដែ​ពេលនោះ​មាន វត្ដ​មាន​របស់លោក​ឬ អត់​គឺ​មិនដឹង​ទេវា​ជា​រឿង​មួយ​ផ្សេង ទៀត ។ តែ​លោក​ជឿថា​ភាពត្រឹមត្រូវ ស្មោះត្រង់​នឹង​ស្រូប​ទាញយក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ មក ទល់​ពេលនេះ​គណបក្ស​របស់លោក​ជាប់​ក្រុមប្រឹក្សា ភូមិ​សង្កា​ត់ដល់​ទៅ​៨ ភូមិ​ឃុំ​គឺ​នៅ​ខេត្ដ​សៀមរាប​ចំនួន​៧ និង ខេត្ដ​ឧត្ដរមានជ័យ​១ ។ ហើយ​ក្នុង​មួយ ខែៗ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល ចូលរួម​បង់​ថវិកា​ចូលបក្ស​មាន​កាន់តែ ច្រើនឡើង ។​

​ការចំណាយ​របស់​គណ​បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ គឺ​បានមកពី​ប្រជាពលរដ្ឋ​ស្ដាប់​វិទ្យុ និង​សមាជិក​ភាគច្រើន ជា​និស្សិត ពួកគាត់​នាំគ្នា​បង់​ចាប់ពី ១.០០០​រៀល មាន​អ្នក​បង់​ជាប្រចាំ​ខែ​ក៏ មាន ហើយ​អត់​អ្នក​បង្ខំ​ពួកគាត់ ឱ្យ​បង់ ប្រាក់​នោះទេ ។ អត់​ការគាបសង្កត់ បើ​ពួកគាត់​ចង់​ចូល​លុយ​ម្ដង​ហើយ​អ្នក ឈប់​ទៅវិញ​វា​ជា​រឿង​របស់​អ្នក ។ នេះ​ជា​មនោគមន៍វិជ្ជា​នយោបាយ​បែប​ថ្មី ព្រោះ​ការធ្វើ​នយោបាយ​មិនមែន​ចង់ ឈ្នះ​តែឯង​ទេ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ ទាំងអស់​ឈ្នះ​៕

គោលដៅ និងវិធីនាំទៅដល់គោលដៅរបស់ LDP

គោលដៅ និងវិធីនាំទៅដល់គោលដៅរបស់

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

. គោលដៅ ៖ សុបិន្តរួមរបស់ពួកយើង មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជម្ចាស់ ដែលនឹងត្រូវធ្វើឲ្យស្តែងឡើងតាមរយៈការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើគោលធំៗបី (ប្រជាធិបតេយ្យ នយោបាយ កិច្ចបដិបត្តិព្រះធម៌ និងសីលធម៌សង្គមនៅដំណាក់កាលដំបូង និងប្រែក្លាយយន្តការ៨ចំណុចឲ្យទៅជាច្បាប់នៅដំណាក់កាលបន្ទាប់ ។

. ចំណុចចាប់ផ្តើម ៖ ពន្យល់ប្រជាពលរដ្ឋដើម្បីឲ្យមានមូលដ្ឋានពិចារណាពាក់ព័ន្ធនឹង ៖

  • (១)សង្គមប្រជាធិបតេយ្យ (២)របៀបបង្កើតសង្គមប្រជាធិបតេយ្យ និង(៣)ផលនៃសង្គមប្រជាធិបតេយ្យ
  • (១)សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស (២)ករណីយកិច្ចក្នុងភាពជាម្ចាស់ក្នុងការចូលកសាងប្រទេស និង(៣)អំណាចដែលត្រូវមានដើម្បីអនុវត្តសិទ្ធិប្រកបដោយប្រសិទ្ធភាព
  • (១)គោលដៅ (២)ចំណុចចាប់ផ្តើម (៣)ឥរិយាបថនយោបាយ និង(៤)ធនធានមនុស្សនៃការធ្វើនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីបង្កើតសង្គមប្រជាធិបតេយ្យ
  • វិធីសាស្ត្រនៃការបញ្ចប់ការធ្វើនយោបាយ (១)ដោយការដើរតាម (២)ដោយការស្រលាញ់ និង(៣)ដោយការដឹងគុណ មកជាការធ្វើនយោបាយដោយការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ
  • ភាពចំបាច់នៃការចូលរួមរបស់ប្រជាពលរដ្ឋជាមួយមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីបញ្ចប់ការចាត់ទុកព្រះធម៌ជាជំនឿសាសនា មកជាកិច្ចបដិបត្តិព្រះធម៌ដោយការពិចារណារកហេតុផលដើម្បីធ្វើឲ្យជីវិតរស់នៅមានបុព្វហេតុច្បាស់លាស់នៅក្នុងបច្ចុប្បន្នជាតិ
  • ចំណេះដឹងចាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំសីលធម៌ផ្ទាល់ខ្លួន និងពង្រឹងចំណេះដឹងទួទៅដែលជាមូលដ្ឋាននៃការបញ្ចប់សង្គមដែលពោរពេញទៅដោយការប្រកាន់បក្សពួក និងការរស់នៅដោយមិនស្មើភាពគ្នា ទៅជាសង្គមដែលប្រជាពលរដ្ឋរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
  • មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធអំពីជីវិត ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីភាពអសកម្ម និងអសីលធម៌ឲ្យទៅជាប្រជាពលរដ្ឋមានសីលធម៌ និងសកម្មក្នុងសកម្មភាពសង្គម ជាពិសេសសកម្មភាពនយោបាយដោយបេះដូងសុចរិត និងជួយសង្គ្រោះ ប្រាសចាកភាពអាត្មានិយម ។

. ឥរិយាបថនយោបាយ ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់យកឥរិយាបថនយោបាយសុចរិតដើម្បីបង្កើតមនោសញ្ចេតនារួមគ្នាជាគ្រូសារតែមួយ និងធ្វើការងារបម្រើឧត្តមគតិដើម្បីប្រយោជន៍ប្រជាពលរដ្ឋទួទៅ ។ ដើម្បីសម្រេចមនោគមវិជ្ជាថ្មីនៃការធ្វើនយោបាយបែបនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យប្រកាន់ខ្ជាប់ជានិច្ចនូវគតិបណ្ឌិតដែលថា ការឃោសនានយោបាយគឺជាសកម្មភាពនៃការស្វែងរកការគាំទ្រគំនិតដែលត្រូវធ្វើឡើងតាមរយៈមធ្យោបាយតែមួយគត់គឺ ពន្យល់ ។

. ធនធានមនុស្ស ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានកំណត់យ៉ាងច្បាស់ថា ធនធានមនុស្សនៅក្នុងចលនានយោបាយរបស់ខ្លួន គឺជាអ្នកចាត់ទុកនយោបាយជាសកម្មភាពរបស់ជនសប្បុរសដែលមានបេះដូងជួយសង្គ្រោះប្រាសចាកភាពអាត្មានិយម និងទស្សនវិស័យនៃការដឹកនាំភ្លឺថ្លា ។

ដកស្រង់ពី www.camldp.org

ប្លក់កំពុង Update

ប្លក់យុវជនអិលឌីភី សូមជម្រាប់ជួនដំណឹងដល់ប្រិយមិត្រអ្នកទស្សនាទាំងអស់គ្នាអោយបានជ្រាប់ថា ៖

ចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែកក្កដា ឆ្នាំ២០១៣ យើងនឹងធ្វើការកែលម្អរចំណុចខ្លះៗនៃប្លក់នេះដើម្បីសម្រួលដល់ការទស្សនា និងអាន ដូចនេះវានឹងមានភាពរអាក់រអូល រំខានដល់ការទស្សនា ។

web-maintenance

ហេតុអ្វីបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ?

បានជាយើងបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យព្រោះ ៖

  • ចង់ឃើញកម្ពុជា ក្លាយជាមាតុភូមិដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់
  • គាំទ្រឥរិយាបទនៃការធ្វើនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលើបាតគ្រឹះសុចរិត និងប្រាសចាកភាពអាត្មានិយម
  • ចង់បានសង្គមមួយដែលប្រជាពលរដ្ឋទាំងអស់ រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ លើវាសនាប្រទេសជាតិ
  • គាំទ្រយន្តការប្រាំបីចំណុច ហើយប្តេជ្ញាប្រែក្លាយយន្តការ៨ចំណុចឲ្យទៅជាច្បាប់សម្រាប់អនុវត្តនៅកម្ពុជា
  • គាំទ្រការប្រើប្រាស់បេះដូងសុចរិតទៀងត្រង់ និងទស្សនវិស័យដើម្បីកៀងគរកម្លាំងចូលរួមក្នុងសកម្មភាព  នយោបាយ
  • យល់ដឹងច្បាស់លាស់ទៅលើគោលដៅ វត្ថុបំណង ឥរិយាបទនយោបាយ និងធនធានមនុស្សរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
  • គាំទ្រទស្សនរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលយកចិត្តទុកដាក់លើដំណោះស្រាយជាងលើបញ្ហា
  • គាំទ្រការលើកតម្កើងវប្បធម៌នៃការចូលរួមដោយការយល់ដឹងរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ
  • គាំទ្រការចាត់ទុករឿងនយោបាយជារឿងរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវចូលរួមដោយការលះបង់ដើម្បីបុព្វហេតុរួម
  • គាំទ្រការចាត់ទុកប្រព័ន្ធ និងប្រជាពលរដ្ឋជាពលករដើម្បីដោះស្រាយបញ្ហាសង្គមជាជាងពឹងលើឆន្ទៈរបស់អ្នកនយោបាយ
  • គាំទ្រការបង្កើតចលនារូបរួមគ្នានៅលើមនោគមវិជ្ជានយោបាយដើម្បីសង្គ្រោះជាតិ
  • គាំទ្រទស្សនវិស័យរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលចាត់ទុកតួនាទីក្នុងនយោបាយជាការលះបង់ទាំងកម្លាំងកាយ ចំណេះដឹង និងថវិកា និងមិនមែនមុខរបរចិញ្ចឹមជីវិតនោះទេ
  • គាំទ្រការយកមេរៀនព្រះពុទ្ធមកបដិបត្តិទាំងសម្រាប់ការរស់នៅ និងសម្រាប់ការធ្វើនយោបាយ
  • គាំទ្រការបរិច្ចាគប្រយោជន៍ និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រយោជន៍ និងសេចក្តីសុខអ្នកដទៃក្នុងសកម្មភាពនយោបាយ
  • ឈ្នះ ( ស្តើង) លោកធម៌ទាំង៨គឺ លាភ(អលាភ) យស(អយស) សរសើរ(និន្ទា) និងសុខ(ទុក្ខ)
  • គាំទ្រការលុបបំបាត់ការមើលបំណាំគ្នា ការគុំគួនគ្នា ការទំនាស់គ្នាដោយសារមាននិន្នាការនយោបាយខុសគ្នា
  • គាំទ្រការលុបបំបាត់ឥទ្ធិពលគណបក្សនយោបាយក្នុងជីវិតរស់នៅជាធម្មតារបស់ប្រជាជន មន្តីរាជការ និងព្រះសង្ឃ
  • គាំទ្រការធ្វើនយោបាយដោយការប្រើប្រាស់ទស្សនវិជ្ជាដើម្បីបង្កើតទស្សនវិស័យ និងអប់រំចិត្តឲ្យក្លាយជាមនុស្សរស់នៅប្រាសចាកភាពអត្មានិយម
  • យល់ដឹងយ៉ាងច្បាស់ថា មានតែការដឹងនាំដែលពង្រាយអំណាចទេ ទើបកម្ពុជាអាចដោះស្រាយបញ្ហាសព្វបែបយ៉ាងបាន រួមទាំងបញ្ហានៃការប៉ុនប៉ងលេបទឹកដីរបស់បរទេសជិតខាងផង

ដកស្រង់ពី www.camldp.org

សេចក្តីជួនដំណឹងចំពោះយុវជនអិលឌីភី

575363_10200534622822578_644711338_n

រូបភាព

​សេចក្តីប្រកាសរបស់ គ.ជ.ប​ ពីការចាប់ឆ្នោតកំណត់លេខរៀង

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៣ ថា ខ្លួននឹងរៀបចំពីធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយនៅលើសន្លឹងឆ្នោតនាថ្ងៃព្រហស្បត៌ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៣ នៅវេលាម៉ោង ៨ និង៣៩ នាទីព្រឹក ។

គោលដៅនិងវិធីនាំទៅដល់គោលដៅរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

  1. គោលដៅ ៖ សុបិន្តរួមរបស់ពួកយើង “មាតុភូមិមួយដែលពួកយើងរស់នៅដោយភាពស្មើគ្នាក្នុងភាពជាម្ចាស់” ដែលនឹងត្រូវធ្វើឲ្យស្តែងឡើងតាមរយៈការប្រែក្លាយយន្តការប្រាំបីចំណុចឲ្យទៅជាច្បាប់ ។
  1. ចំណុចចាប់ផ្តើម ៖ បង្កើតមូលដ្ឋានសម្រាប់ការពិចារណា និងការចូលរួមរបស់ប្រជាពលរដ្ឋដោយ ៖
  • ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពី សង្គមប្រជាធិបតេយ្យ របៀបបង្កើតសង្គមប្រជាធិបតេយ្យ និងផលសង្គមប្រជាធិបតេយ្យ
  • ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពី សិទ្ធិរបស់គាត់ក្នុងនាមជាម្ចាស់ប្រទេស ករណីយកិច្ចក្នុងភាពជាម្ចាស់ក្នុងការចូលរួមកសាងប្រទេស និងអំណាចដែលខ្លួនត្រូវមានដើម្បីអនុវត្តសិទ្ធិ
  • ពន្យល់ពលរដ្ឋឲ្យយល់ដឹងអំពី គោលដៅ ចំណុចចាប់ផ្តើម ឥរិយាបថ និងធនធានមនុស្សនៃការធ្វើនយោបាយរបស់ គ.ស.ប ដើម្បីបង្កើតសង្គមប្រជាធិបតេយ្យ
  • ពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ គ.ស.ប ដើម្បីបញ្ចប់ការធ្វើនយោបាយដោយការដើរតាម ដោយការស្រលាញ់ និងដោយការដឹងគុណ មកជាការធ្វើនយោបាយដោយ ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ
  • ពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ គ.ស.ប ដើម្បីបញ្ចប់ការចាត់ទុកព្រះធម៌ជាជំនឿសាសនាមកជា ការប្រតិបត្តិព្រះធម៌ដោយការពិចារណារកហេតុផលដើម្បីធ្វើឲ្យជីវិតរស់នៅមានបុព្វហេតុច្បាស់លាស់នៅក្នុងបច្ចុប្បន្នជាតិ
  • ពន្យល់ប្រជាពលរដ្ឋឲ្យមានមូលដ្ឋានគ្រឹះសម្រាប់ការអប់រំសីលធម៌ផ្ទាសល់ខ្លួន និងការពង្រឹងចំណេះដឹងទួទៅដែលជាមូលដ្ឋាននៃការបញ្ចប់សង្គមដែលពោរពេញទៅដោយការបែងចែកវណ្ណៈទៅជាសង្គម ដែលប្រជាពលរដ្ឋរស់នៅដោយស្មើភាពគ្នា
  • ពន្យល់ប្រជាពលរដ្ឋដោយប្រើប្រាស់មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធអំពីជីវិតដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីភាពអសកម្ម និងសីលធម៌ឲ្យទៅជាប្រជាពលរដ្ឋមានសីលធម៌ និងសកម្មក្នុងសកម្មភាពសង្គម
  1. ឥរិយាបថនយោបាយ ៖ សុចរិតភាពជាបាតគ្រឹះដែលជាអត្តចរិតផង និងជាឧត្តមគតិផងដែលជាខ្លឹមពិតប្រាកដរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្របតាមស្លោក “ដាក់ខ្លួនឲ្យទាប ឫកពាឲ្យសុភាព តែការងារឲ្យណាស់” និងប្រកាន់ខ្ជាប់នូវគំនិតដើម “យើងបង្កើតបក្សនេះឡើងដើម្បីជាតិ មិនយកប្រយោជន៍ជាតិដើម្បីបក្សឡើយ” ។
  1. ធនធានមនុស្ស ៖ ត្រូវមានគុណសម្បត្តិរបស់បេះដូង ( ជួយសង្គ្រោះ មិនអាត្មានិយម ស្អប់អំពើអាក្រក់ និងជាអ្នកបង្ក្រាបអំពើអាក្រក់ ) និងគុណសម្បត្តិរបស់ខួក្បាល ( មានសមត្ថភាពពិចារណា មានទស្សនវិស័យ គឺមានសកម្មភាពដើម្បីបម្រើទស្សនៈរបស់ខ្លួនឲ្យក្លាយជាការពិតបាន ) ជាលក្ខណសម្បត្តិមិនអាចខ្វះបានសម្រាប់ចលនាស្នូលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

ប្រវត្តិគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​(គ.ស.ប) ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។ ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង ​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។
គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។ ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។ ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់ ​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី ​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។